រៀនភាសាអង់គ្លេស ក្បាលទី១

រៀនភាសាអង់គ្លេសជាមួយលោកគ្រូ
សាលាអនឡាញឯកជន “លោកគ្រូ -Locroo” បានបង្កើតវិធីសាស្រ្តទំនើបថ្មីក្នុងការសិក្សាភាសាអង់គ្លេសដោយប្រើបច្ចេកវិទ្យាទាន់សម័យ៖ រៀនតាមកុំព្យូទ័រ, ថេប្លេត ឬ ស្មាតហ្វូន ។ ក្បួនសិក្សានេះងាយស្រួលក្នុងការសិក្សា រៀនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់វ័យ ងាយយល់ ងាយចងចាំនិងឆាប់ចេះ។
រៀនភាសាគឺរៀននិយាយ រៀនស្តាប់ រៀនថាតាម រៀនបញ្ចេញសំឡេង។ មេរៀននីមួយៗគឺមានសម្លេងដើមរបស់ជនជាតិអង់គ្លេសផ្ទាល់តែម្តង។យើងបានរៀបចំមេរៀនចំនួន១១០ និង លំហាត់ចំនួន២០៥ ដែលមានកំណែដោយស្វ័យប្រវត្តិ។
មេរៀន៖
មេរៀននីមួយៗចែកជាបីវគ្គ៖
- ស្តាប់ការសន្ទនាល្បឿនធម្មតា
- ស្តាប់ការសន្ទនាយឺតដើម្បីឲ្យសិស្សថាតាមឬអានតាម
- បកប្រែពន្យល់ពាក្យ ពន្យល់វេយ្យាករណ៍។
- មួយសប្តាហ៍ម្តង យើងសង្ខេបម្តងនិងពន្យលវេយ្យាករណ៍ឲ្យបានក្បោះក្បាយ។
សិស្សត្រូវរៀនមេរៀនតាមលេខរៀង មិនអាចផ្លោះមេរៀនបានទេ ពីព្រោះយើងត្រូវតាមដានការចេះដឹងរបស់គាត់តាមលំដាប់លំដោយ។
លំហាត់៖
នៅចុងបញ្ចប់នៃមេរៀននីមួយៗ យើងដាក់លំហាត់ឲ្យធ្វើ៖
- បកប្រែ
- សរសេរតាមអាន ហើយនិង
- សំណួរផ្សេងៗ
- មួយសប្តាហ៍ម្តង យើងដាក់លំហាត់ដកស្រង់ពីមេរៀនមុនៗ ដើម្បីឲ្យសិស្សស្ទង់ចំណេះរបស់គាត់ ហើយគាត់អាចត្រឡប់រៀនសាឡើងវិញ។
សិស្សត្រូវបានពិន្ទុចាប់ពី ៧០% ឡើងទៅទើបចូលរៀនមេរៀនថ្មីបាន។ យើងចង់ឲ្យសិស្សចេះឲ្យពិតប្រាកដពេលសិក្សាមេរៀននីមួយៗ
មេរៀនដំបូង ពីទី១ដល់ទី៧ គឺរៀនស្តាប់ឲ្យស៊ាំត្រចៀក រៀនស្តាប់សម្លេងដូចពេលបងប្អូនទៅនៅបរទសដំបូងអីចឹង រៀននិយាយដូចកូនក្មេងនិយាយត្រាប់តាមយើងទោះជាវាមិនយល់ន័យក៏ដោយ ពីមេរៀនមួយទៅមេរៀនមួយ សិស្សនឹងចេះច្រើនដោយមិនដឹងខ្លួន។ រៀន៣០ ទៅ ៤០នាទីរៀងរាល់ថ្ងៃ ត្រឹមតែពីរបីខែបងប្អូននឹងអាចនិយាយបានជាមួយមិត្តភក្តិ។
សូមបងប្អូនវិនិយោគសិក្សាជាមួយយើង ដើម្បីអនាគតភ្លឺថ្លា។
ចំណេះដែលទទួលបាន៖
ពេលដែលរៀនចប់ បងប្អូនអាចសន្ទនាបាន ហើយអាចរៀនថែមបន្ថែមខ្លួនឯងបាន។ បងប្អូនចេះច្បាស់ បញ្ចេញសម្លេងបានល្អ និយាយត្រូវតាមវេយ្យាករណ៍។
តើមេរៀននេះសម្រាប់អ្នកណា?
បងប្អូនដែលធ្លាប់រៀនភាសាអង់គ្លេសរួចម្តងហើយ តែមិនបានអនុវត្តមិនបាននិយាយហើយភ្លេចអស់។ នរណាក៏រៀនបានដែរឲ្យតែចេះអានចេះសរសេរខ្លះ។
សិក្សានៅក្នុងបណ្ដាញអ៊ីនធឺណែត «លោកគ្រូ»គឺឆាប់ចេះ ឆាប់យល់ ឆាប់ចាំ បញ្ចេញសម្លេងបានត្រឹមត្រូវដោយស្តាប់ការសន្ទនារបស់ជនជាតិអង់គ្លេសផ្ទាល់។
Popular Courses
Archive
Working hours
Monday | 9:30 am - 6.00 pm |
Tuesday | 9:30 am - 6.00 pm |
Wednesday | 9:30 am - 6.00 pm |
Thursday | 9:30 am - 6.00 pm |
Friday | 9:30 am - 5.00 pm |
Saturday | Closed |
Sunday | Closed |