រៀនភាសាបារាំង (ក្បាលើទី១)
- Description
- Curriculum
- Reviews
រៀនភាសាបារាំងជាមួយលោកគ្រូ
សាលាអនឡាញឯកជន “លោកគ្រូ -Locroo” បានបង្កើតវិធីសាស្រ្តទំនើបថ្មីក្នុងការសិក្សាភាសាបារាំងដោយប្រើបច្ចេកវិទ្យាទាន់សម័យ៖ រៀនតាមកុំព្យូទ័រ, ថេប្លេត ឬ ស្មាតហ្វូន ។ ក្បួនសិក្សានេះងាយស្រួលក្នុងការសិក្សា រៀនបានគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់វ័យ ងាយយល់ ងាយចងចាំនិងឆាប់ចេះ។ រៀនភាសាគឺរៀននិយាយ រៀនស្តាប់ រៀនថាតាម រៀនបញ្ចេញសំឡេង។
មេរៀននីមួយៗគឺមានសំឡេងដើមរបស់ជនជាតិបារាំងផ្ទាល់តែម្តង។ យើងបានរៀបចំមេរៀនចំនួន១១០ និង លំហាត់ចំនួន២០៥ (ក្បាលទី១និងទិ២) ដែលមានកំណែដោយស្វ័យប្រវត្តិ។
មេរៀន៖
មេរៀននីមួយៗចែកជាបួនវគ្គ៖
- ស្តាប់ការសន្ទនា
- បកប្រែភាសា
- ពន្យល់ពាក្យ
- ពន្យល់វេយ្យាករណ៍។
មួយសប្តាហ៍ម្តង យើងសង្ខេបមេរៀនម្តងនិងពន្យលវេយ្យាករណ៍ឲ្យបានក្បោះក្បាយ។ សិស្សត្រូវរៀនមេរៀនតាមលេខរៀង មិនអាចផ្លោះមេរៀនបានទេ ពីព្រោះយើងត្រូវតាមដានការចេះដឹងរបស់គាត់តាមលំដាប់លំដោយ។
លំហាត់៖
នៅចុងបញ្ចប់នៃមេរៀននីមួយៗ យើងដាក់លំហាត់ឲ្យធ្វើ៖
- បកប្រែ
- សរសេរតាមអាន
- សំណួរផ្សេងៗ
មួយសប្តាហ៍ម្តង យើងដាក់លំហាត់ដកស្រង់ពីមេរៀនមុនៗ រំលឹកមេរៀនឡើងវិញ ដើម្បីឲ្យសិស្សស្ទង់ចំណេះរបស់ខ្លួន ហើយគាត់អាចត្រឡប់រៀនសាឡើងវិញ។ សិស្សត្រូវបានពិន្ទុចាប់ពី ៧០% ឡើងទៅទើបចូលរៀនមេរៀនថ្មីបាន។ យើងចង់ឲ្យសិស្សចេះឲ្យពិតប្រាកដ ពេលសិក្សាមេរៀននីមួយៗ មេរៀនដំបូង ពីទី១ដល់ទី៧ គឺរៀនស្តាប់ឲ្យស៊ាំត្រចៀក រៀនស្តាប់សំឡេងដូចពេលបងប្អូនទៅនៅបរទសដំបូងអ៊ីចឹង រៀននិយាយដូចកូនក្មេងនិយាយត្រាប់តាមយើងទោះជាវមិនយល់ន័យក៏ដោយ។
ពីមេរៀនមួយទៅមេរៀនមួយ សិស្សនឹងចេះច្រើនដោយមិនដឹងខ្លួន។ រៀន៣០ ទៅ ៤០នាទីរៀងរាល់ថ្ងៃ ត្រឹមតែពីរបីខែ បងប្អូននឹងអាចនិយាយបាន។ សូមបងប្អូនវិនិយោគសិក្សាជាមួយយើង ដើម្បីអនាគតភ្លឺថ្លា។
ចំណេះដែលទទួលបាន៖
ពេលដែលរៀនចប់ បងប្អូនអាចសន្ទនាបាន ហើយអាចរៀនថែមបន្ថែមខ្លួនឯងបាន។ បងប្អូនចេះច្បាស់ បញ្ចេញសំឡេងបានល្អ និយាយត្រូវតាមវេយ្យាករណ៍។
តើមេរៀននេះសម្រាប់អ្នកណា?
បងប្អូនដែលធ្លាប់រៀនភាសាបារាំងរួចម្តងហើយ តែមិនបានអនុវត្ត មិនបាននិយាយហើយភ្លេចអស់ ឬបងប្អូនរស់នៅស្រុកបារាំងស្រាប់ បងប្អូនចង់រៀនបន្ថែម។ នរណាក៏រៀនបានដែរឲ្យតែចេះអានចេះសរសេរខ្លះ។ សិក្សានៅក្នុងបណ្ដាញអ៊ីនធឺណែត «លោកគ្រូ» គឺឆាប់ចេះ ឆាប់យល់ ឆាប់ចាំ បញ្ចេញសំឡេងបានត្រឹមត្រូវដោយស្តាប់ការសន្ទនារបស់ជនជាតិអង់គ្លេសផ្ទាល់។