Have a question?
Message sent Close

រៀនភាសាអង់គ្លេស (ក្បាលើទី១)

2 Students enrolled
0
0 reviews
  • Description
  • Curriculum
  • Reviews
English-locroo-featured

រៀនភាសាអង់គ្លេសជាមួយលោកគ្រូ

សាលាអនឡាញឯកជន “លោកគ្រូ​ -Locroo” បាន​បង្កើត​វិធី​សាស្រ្ត​ទំនើប​ថ្មី​ក្នុង​ការសិក្សា​ភាសា​អង់គ្លេស​ដោយ​ប្រើ​បច្ចេក​វិទ្យា​​ទាន់​សម័យ៖ រៀន​តាម​កុំព្យូទ័រ, ថេប្លេត ឬ ស្មាតហ្វូន ។​ ក្បួន​សិក្សា​នេះ​ងាយ​ស្រួល​ក្នុង​ការសិក្សា រៀន​បាន​គ្រប់​ទី​កន្លែង គ្រប់​ពេល​វេលា​ គ្រប់​វ័យ ងាយ​យល់ ងាយ​ចងចាំ​និង​ឆាប់​ចេះ។ រៀន​ភាសា​គឺ​រៀន​និយាយ ​រៀន​ស្តាប់​ រៀន​ថា​តាម រៀន​បញ្ចេញ​សំឡេង។

មេរៀននីមួយៗ​គឺ​មាន​សំឡេង​ដើម​របស់​ជនជាតិ​អង់គ្លេស​ផ្ទាល់​តែ​ម្តង។ យើង​បាន​រៀប​ចំ​​មេរៀន​ចំនួន​១១០ និង លំហាត់​ចំនួន​២០៥ (ក្បាលទី១និងទិ២) ដែល​​មាន​​​កំណែ​ដោយ​ស្វ័យប្រវត្តិ។

មេរៀន៖

មេរៀន​នីមួយ​ៗ​ចែក​ជា​បួនវគ្គ៖

  • ស្តាប់ការសន្ទនា
  • បកប្រែភាសា
  • ពន្យល់ពាក្យ
  • ពន្យល់វេយ្យាករណ៍។

មួយសប្តាហ៍ម្តង យើង​សង្ខេប​​មេរៀន​ម្តង​និង​ពន្យល​វេយ្យាករណ៍​ឲ្យ​បាន​ក្បោះ​ក្បាយ។ សិស្ស​ត្រូវ​រៀន​មេរៀន​តាម​លេខរៀង មិន​អាច​ផ្លោះ​មេរៀន​បានទេ ពីព្រោះ​យើង​ត្រូវ​តាម​ដាន​ការចេះ​ដឹង​របស់​គាត់​តាម​លំដាប់​លំដោយ។

លំហាត់៖

នៅចុងបញ្ចប់​នៃ​មេរៀន​នីមួយៗ យើង​ដាក់​លំហាត់​ឲ្យធ្វើ៖

  • បកប្រែ
  • សរសេរតាមអាន
  • សំណួរផ្សេងៗ

មួយសប្តាហ៍ម្តង យើង​ដាក់​លំហាត់​ដក​ស្រង់​ពី​មេរៀន​មុន​ៗ រំលឹកមេរៀនឡើងវិញ ដើម្បីឲ្យ​សិស្ស​ស្ទង់​ចំណេះ​របស់​ខ្លួន ហើយ​គាត់​អាច​ត្រឡប់​រៀន​សា​ឡើង​វិញ។ សិស្សត្រូវ​បាន​ពិន្ទុ​ចាប់​ពី ៧០% ឡើង​ទៅ​ទើប​ចូល​រៀន​មេរៀន​ថ្មី​បាន។ យើង​ចង់​ឲ្យ​សិស្សចេះ​ឲ្យ​ពិត​ប្រាកដ​ ពេល​សិក្សា​មេរៀន​នីមួយៗ មេរៀន​ដំបូង ពី​ទី១​ដល់​ទី៧ គឺរៀន​ស្តាប់​ឲ្យស៊ាំ​ត្រចៀក រៀន​ស្តាប់​សំឡេង​ដូច​ពេល​បងប្អូន​ទៅ​នៅ​បរទស​ដំបូង​អ៊ីចឹង រៀន​និយាយ​ដូច​កូន​ក្មេង​និយាយ​ត្រាប់​តាម​យើង​ទោះ​ជា​វមិន​យល់​ន័យ​ក៏​ដោយ។

ពី​មេរៀន​មួយ​ទៅ​មេរៀន​មួយ សិស្ស​នឹង​ចេះ​ច្រើន​ដោយ​មិន​ដឹង​ខ្លួន។ រៀន​៣០ ទៅ​ ៤០​នាទី​រៀង​រាល់ថ្ងៃ ត្រឹម​តែ​ពីរ​បី​ខែ​ បងប្អូន​នឹង​អាច​និយាយ​បាន​។ ​សូម​បងប្អូន​វិនិយោគ​សិក្សា​ជាមួយ​យើង ដើម្បី​អនាគត​ភ្លឺថ្លា។

ចំណេះ​ដែល​ទទួល​បាន៖

ពេលដែលរៀនចប់ បងប្អូន​អាច​សន្ទនា​បាន ហើយ​អាច​រៀន​ថែម​បន្ថែម​ខ្លួន​ឯង​បាន។ បងប្អូន​ចេះ​ច្បាស់ បញ្ចេញ​សំឡេង​បាន​ល្អ និយាយ​ត្រូវ​តាម​វេយ្យាករណ៍។

តើ​មេរៀន​នេះ​សម្រាប់​អ្នក​ណា?

បងប្អូន​ដែល​ធ្លាប់​រៀន​ភាសា​អង់គ្លេស​រួច​ម្តង​ហើយ តែ​មិន​បាន​អនុវត្ត ​មិន​បាន​និយាយ​ហើយ​ភ្លេចអស់។​ នរណា​ក៏​រៀន​បាន​ដែរ​ឲ្យ​តែ​ចេះ​អាន​ចេះ​សរសេរ​ខ្លះ។​ សិក្សា​នៅ​ក្នុង​បណ្ដាញ​អ៊ីនធឺណែត «លោកគ្រូ» គឺ​ឆាប់​ចេះ​ ឆាប់​យល់ ឆាប់​ចាំ បញ្ចេញ​សំឡេង​បាន​ត្រឹម​ត្រូវ​ដោយ​ស្តាប់​ការសន្ទនា​របស់​ជន​ជាតិ​អង់គ្លេស​ផ្ទាល់។

មេរៀនទី៧ | វេយ្យាករណ៍ - រំលឹកមេរៀន
Share
Course details
Lectures 26
Quizzes 10
Level Intermediate

Archive

Working hours

Monday 9:30 am - 6.00 pm
Tuesday 9:30 am - 6.00 pm
Wednesday 9:30 am - 6.00 pm
Thursday 9:30 am - 6.00 pm
Friday 9:30 am - 5.00 pm
Saturday Closed
Sunday Closed